ព្រះត្រៃបិដក ភាគ ៤១

​បុគ្គល​ណា​ ​ចង់​ឃើញ​ពួក​បុគ្គល​មាន​សីល​ ​ចង់​ស្ដាប់​ព្រះ​សទ្ធម្ម​ ​កំចាត់​បង់​នូវ​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​បុគ្គល​នោះ​ឯង​ ​ហៅថា​ ​អ្នកមាន​សទ្ធា​។​

 [​៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ឃើញ​អំណាច​ប្រយោជន៍​ ​៣​ ​យ៉ាង​ ​ទើប​គួរ​សំដែងធម៌​ ​ដល់​បុគ្គល​ដទៃ​។​ ​អំណាច​ប្រយោជន៍​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​បុគ្គល​អ្នក​សំដែងធម៌​នោះ​ ​ជា​អ្នក​យល់​អដ្ឋកថា​ ​ទាំង​យល់​បាលី​ ​១​ ​បុគ្គល​អ្នកស្ដាប់​ធម៌​នោះ​ ​ជា​អ្នក​យល់​អដ្ឋកថា​ ​ទាំង​យល់​បាលី​ ​១​ ​បុគ្គល​អ្នក​សំដែងធម៌​ ​និង​បុគ្គល​អ្នកស្ដាប់​ធម៌​ ​ទាំងពីរ​នាក់​ ​ជា​អ្នក​យល់​អដ្ឋកថា​ ​ទាំង​យល់​បាលី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​យល់​អំណាច​ប្រយោជន៍​ ​៣​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​សំដែងធម៌​ ​ដល់​បុគ្គល​ដទៃ​បាន​។​ ​
 [​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំដី​ដែល​ប្រព្រឹត្តទៅ​ស្រួល​ ​ដោយហេតុ៣យ៉ាង​។​ ​ហេតុ៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​អ្នក​សំដែងធម៌​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636853128619232798
ទៅកាន់ទំព័រ៖