ព្រះត្រៃបិដក ភាគ ៤១

​បាន​យល់​អដ្ឋកថា​ទាំង​យល់​បាលី​ ​១​ ​បុគ្គល​អ្នក​ស្តាប់ធម៌​នោះ​ ​បាន​យល់​អដ្ឋកថា​ ​ទាំង​យល់​បាលី​ ​១​ ​បុគ្គល​អ្នក​សំដែងធម៌​ ​និង​បុគ្គល​អ្នកស្ដាប់​ធម៌​ ​ទាំងពីរ​នាក់​ ​ជា​អ្នក​យល់​អដ្ឋកថា​ ​ទាំង​យល់​បាលី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំដី​ដែល​ប្រព្រឹត្តទៅ​ស្រួល​ ​ដោយហេតុ៣យ៉ាងនេះ​ឯង​។​
 [​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ៣យ៉ាងនេះ​ ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ​ដែល​សប្បុរស​បញ្ញត្ត​ហើយ​។​ ​ហេតុ៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ជា​គុណជាត​ ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ​ដែល​សប្បុរស​បញ្ញត្ត​ហើយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វជ្ជា​ ​ជា​គុណជាតិ​ ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ​១​ ​ដែល​សប្បុរស​បញ្ញត្ត​ហើយ​ ​១​ ​មាតា​បិតុបដ្ឋាន​ ​(​ការបម្រើ​មាតាបិតា​)​ ​ជា​គុណជាត​ ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ​ដែល​សប្បុរស​បញ្ញត្ត​ហើយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ៣យ៉ាងនេះ​ឯង​ ​ជា​គុណជាត​ ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ​ដែល​សប្បុរស​បញ្ញត្ត​ហើយ​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636853128828794784
ទៅកាន់ទំព័រ៖