ព្រះត្រៃបិដក ភាគ ៤១
ទានជាគុណជាត ដែលពួកសប្បុរសបញ្ញត្តហើយ ការមិនបៀតបៀន ការសម្រួម ការទូន្មានខ្លួន ជាគុណជាត ដែលសប្បុរសបញ្ញត្តហើយ ការបម្រើមាតាបិតា ជាគុណជាត ដែលសប្បុរសបញ្ញត្តហើយ បណ្ឌិតជាអ្នកប្រសើរ ប្រកបដោយសេចក្ដីយល់ឃើញ គួរប្រតិបត្តិនូវហេតុ របស់សប្បុរស ជាអ្នកស្ងប់ ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ បណ្ឌិតនោះ រមែងទៅកាន់ទេវលោក ជាទីក្សេម។
[៤៧] ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិត ជាអ្នកមានសីល ចូលទៅនៅអាស្រ័យស្រុក ឬនិគមណា ពួកមនុស្សក្នុងស្រុក ឬនិគមនោះ រមែងបានបុណ្យច្រើន ដោយហេតុ ៣ប្រការ។ ហេតុ៣ប្រការ តើដូចម្ដេច។ គឺកាយ ១ វាចា ១ ចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិត ជាអ្នកមានសីល ចូលទៅនៅអាស្រ័យស្រុក ឬនិគមណា ពួកមនុស្សក្នុងស្រុក ឬនិគមនោះ រមែងបានបុណ្យច្រើន ដោយហេតុ៣ ប្រការនេះ។
ID: 636853129067838457
ទៅកាន់ទំព័រ៖