ព្រះត្រៃបិដក ភាគ ៤១

 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខត​លក្ខណៈ​(​១​)​ ​របស់​សង្ខតធម៌​(​២​)​ ​នេះ​ ​មាន៣យ៉ាង​។​ ​សង្ខត​លក្ខណៈ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​កើត​ ​រមែង​ប្រាកដ​ ​១​ ​ការ​បែកធ្លាយ​ ​រមែង​ប្រាកដ​ ​១​ ​ការប្រែប្រួល​ ​នៃ​សភាវៈ​ ​ដែល​តាំងនៅ​ ​រមែង​ប្រាកដ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សង្ខត​លក្ខណៈ​ ​របស់​សង្ខតធម៌​ ​ទាំង៣​ ​យ៉ាង​។​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខត​លក្ខណៈ​ ​នៃ​អសង្ខតធម៌​នេះ​ ​មាន៣យ៉ាង​។​ ​អសង្ខត​លក្ខណៈ​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​កើត​ ​មិន​ប្រាកដ​ ​១​ ​ការ​បែកធ្លាយ​ ​មិន​ប្រាកដ​ ​១​ ​ការប្រែប្រួល​ ​នៃ​សភាវៈ​ ​ដែល​តាំងនៅ​ ​មិន​ប្រាកដ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​អសង្ខត​លក្ខណៈ​ ​របស់​អសង្ខតធម៌​ ​ទាំង៣យ៉ាង​។​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឈើ​ធំ​អាស្រ័យ​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​ ​រមែង​ចំរើន​ ​ដោយ​សេចក្ដី​ចំរើន​ ​៣យ៉ាង​។​ ​សេចក្ដី​ចំរើន​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ចំរើន​ដោយ​មែក​ ​ស្លឹក​ ​និង​ត្រួយ​ ​១​ ​ចំរើន​ដោយ​សម្បក​ ​និង​ក្រមរ​ ​១​ ​ចំរើន​ដោយ​ស្រាយ​និង​ខ្លឹម​ ​១​។​ ​
​(​១​)​ ​របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង​ឡើង​ ​រមែង​មាន៣យ៉ាង​។​ ​អដ្ឋកថា​។​ ​(​២​)​ ​របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង​ឡើង​ ​រមែង​មាន៣យ៉ាង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636853129506933572
ទៅកាន់ទំព័រ៖