ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឈើ​ធំ​អាស្រ័យ​ស្ដេចភ្នំ​ ​ឈ្មោះ​ហិមវន្ត​ ​រមែង​ចំរើន​ ​ដោយ​សេចក្ដី​ចំរើន​ ​៣យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ខាងក្នុង​ ​អាស្រ័យ​ ​ម្ចាស់​ត្រកូល​ ​ដែល​មាន​សទ្ធា​ ​រមែង​ចំរើន​ ​ដោយ​សេចក្ដី​ចំរើន​ ​៣យ៉ាង​។​ ​ការ​ចំរើន៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ចំរើន​ដោយ​សទ្ធា​ ​១​ ​ចំរើន​ដោយ​សីល​ ​១​ ​ចំរើន​ដោយ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ខាងក្នុង​ ​អាស្រ័យ​ម្ចាស់​ត្រកូល​ ​ដែល​មាន​សទ្ធា​ ​រមែង​ចំរើន​ ​ដោយ​សេចក្ដី​ចំរើន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​
​ភ្នំ​ដ៏ហើយ​ដោយ​ថ្ម​ ​ពួក​ឈើ​ជា​ច្បង​ក្នុង​ព្រៃ​ ​រមែង​ចំរើន​ ​ព្រោះ​អាស្រ័យ​ភ្នំ​នោះ​ ​ក្នុង​ព្រៃធំ​ ​ជា​អរញ្ញ​ស្ថាន​ ​យ៉ាងណាមិញ​ ​កូន​ប្រពន្ធ​ផង​ ​ផៅពង្ស​ផង​ ​ពួក​អមាត្យ​ផង​ ​ពួក​ញាតិ​ផង​ ​ពួក​ជន​ដែល​រស់នៅ​ ​ដោយសារ​ជន​នោះ​ផង​ ​រមែង​ចំរើន​ ​ព្រោះ​អាស្រ័យ​ម្ចាស់​ត្រកូល​ ​ដែល​បរិបូណ៌​ដោយ​សីល​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636853129785639513
ទៅកាន់ទំព័រ៖