ព្រះត្រៃបិដក ភាគ ៤១
មានសទ្ធា ក្នុងលោកនេះ ក៏យ៉ាងនោះដែរ។ ជនទាំងនោះ ឃើញសីលផង ចាគៈផង សុចរិតផង របស់ម្ចាស់ត្រកូល ដែលមានសីលនោះហើយ រមែងប្រព្រឹត្តតាមពួកជនអ្នកមានប្រាជ្ញាឈ្លាសនោះ លុះប្រព្រឹត្តធម៌ ដែលជាផ្លូវជាទីទៅកាន់សុគតិ ក្នុងលោកនេះ ហើយជាអ្នកមានសេចក្ដីប្រាថ្នា ក្នុងកាម មានសេចក្ដីត្រេកអរ រមែងរីករាយ ក្នុងទេវលោក។
[៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរធ្វើព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដោយហេតុ ៣យ៉ាង។ ហេតុ ៣យ៉ាង ដូចម្ដេចខ្លះ។ គឺភិក្ខុគួរធ្វើ នូវព្យាយាម ដើម្បីញុំាងអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ គួរធ្វើព្យាយាម ដើម្បីញុំាកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ១ គួរធ្វើព្យាយាម ដើម្បីអត់សង្កត់ នូវវេទនាមានក្នុងសរីរៈ ដែលកើតឡើងហើយ ទ្រាំបានដោយលំបាក ក្លៀវក្លា ក្រហល់ក្រហាយ មិនឆ្ងាញ់ មិនគាប់ចិត្ត ជាវេទនាផ្ដិលផ្ដាច់ជីវិត ១
ID: 636853130026403284
ទៅកាន់ទំព័រ៖