ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​អាស្រ័យ​នូវ​ទី​មិន​ស្មើ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ជា​អ្នក​អាស្រ័យ​ព្រៃ​ញាតស្បាត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​នូវ​ព្រៃស្បាត​ស្មៅ​ខ្លះ​ ​ព្រៃស្បាត​ឈើ​ខ្លះ​ ​ត្រើយ​ច្រាំង​ខ្លះ​ ​ដងព្រៃ​ធំ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ជា​អ្នក​អាស្រ័យ​ព្រៃ​ញាតស្បាត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​អាស្រ័យ​អ្នកមាន​កម្លាំង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ក្នុង​លោក​នេះ​ ​អាស្រ័យ​ស្ដេច​ឬ​រាជមហាមាត្យ​ ​មហាចោរ​នោះ​ ​មាន​សេចក្ដីសង្ឃឹម​ ​ដូច្នេះ​ថា​ ​បើ​បុគ្គល​ណាមួយ​ប្ដឹង​អ្វី​ៗ​ពី​អញ​ ​ពួក​ស្ដេច​ ​ឬ​ពួក​រាជមហាមាត្យ​ ​ទាំងនេះ​ ​មុខ​ជា​នឹង​ពោល​បង្រ្គប​ឲ្យ​អញ​មិនខាន​។​ ​បើ​បុគ្គល​ណា​ប្ដឹង​អ្វី​ៗ​ពី​ចោរ​នោះ​ ​ពួក​ស្ដេច​ ​ឬ​ពួក​រាជមហាមាត្យ​នោះ​ ​រមែង​ពោល​បង្រ្គប​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​អាស្រ័យ​អ្នកមាន​កម្លាំង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ដែល​ប្រកបដោយ​អង្គ៣​ ​យ៉ាងនេះ​ឯង​ ​រមែង​កាត់​នូវ​ទីត​ខ្លះ​ ​ប្លន់​ធំ​ខ្លះ​ ​ប្លន់​ផ្ទះ​តែមួយ​ខ្លះ​ ​នៅចាំ​ស្កាត់​ក្នុង​ផ្លូវ​ខ្លះ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636853130444307186
ទៅកាន់ទំព័រ៖