ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាក្រក់​ ​ក្នុង​សាសនា​នេះ​ ​បាន​អាស្រ័យ​ស្ដេច​ ​ឬ​រាជមហាមាត្យ​ ​ភិក្ខុ​អាក្រក់​នោះ​ ​តែង​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​អ្នកណាមួយ​ ​ចោទប្រកាន់​អ្វី​អំពី​អញ​ ​ព្រះរាជា​ទាំងឡាយ​នេះ​ ​ឬ​ពួក​រាជមហាមាត្យ​ទាំងនេះ​ ​នឹង​ពោល​សេចក្ដី​បង្រ្គប​ឲ្យ​អញ​។​ ​បើ​បុគ្គល​ណាមួយ​ ​ចោទប្រកាន់​តិចតួច​ ​អំពី​ភិក្ខុ​នោះ​ ​ព្រះរាជា​ ​ឬ​រាជមហាមាត្យ​ទាំងនោះ​ ​តែង​ពោល​សេចក្ដី​បង្រ្គប​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាក្រក់​ ​អាស្រ័យ​អ្នកមាន​កំឡាំង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានមារយាទ​អាក្រក់​ ​ដែល​ប្រកបដោយ​ធម៌​ ​៣យ៉ាង​ ​នេះឯង​ ​រមែង​រក្សាខ្លួន​ ​ដែល​គាស់រំលើង​ ​បំផ្លាញ​គុណ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ធំ​ផង​ ​ប្រកបដោយ​ទោស​តូច​ផង​ ​ដែល​ពួក​វិញ្ញូ​ជន​ ​ត្រូវ​តិះដៀល​ផង​ ​រមែង​ទទួល​បាប​ច្រើន​ផង​។​ ​

​ចប់​ ​ចូឡ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636853130805937870
ទៅកាន់ទំព័រ៖