ព្រះត្រៃបិដក ភាគ ៤១

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​អ្នក​ទាំងឡាយ​ ​ជា​ព្រាហ្មណ៍​ជរា​ ​មាន​វ័យ​ចំរើន​ហើយ​ ​ចាស់​កន្លង​វ័យ​ ​ចូល​ដល់​បច្ឆិមវ័យ​ ​តាំងពី​កើតមក​បាន​ ​១២០​ ​ឆ្នាំ​ហើយ​ ​តែថា​ ​អ្នក​ទាំងនោះ​ ​មិនបាន​ធ្វើ​សេចក្ដីល្អ​ ​មិនបាន​ធ្វើកុសល​ ​មិនបាន​ធ្វើ​ទីពឹង​ ​ដើម្បី​ការពារ​ភ័យ​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​សត្វលោក​នេះ​ ​ដែល​ជរា​ ​ព្យាធិ​ ​មរណៈ​ ​បញ្ជូន​(​១​)​ ​តៗ​ ​គ្នា​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​កាលបើ​សត្វលោក​ ​ដែល​ជរា​ ​ព្យាធិ​ ​មរណៈ​ ​បញ្ជូន​តៗ​ ​គ្នា​ ​យ៉ាងនេះ​ ​សេចក្ដី​សង្រួម​ដោយ​កាយ​ ​សេចក្ដី​សង្រួម​ដោយ​វាចា​ ​សេចក្ដី​សង្រួម​ដោយចិត្ត​ណា​ ​ពី​ឥឡូវនេះ​ទៅ​ ​បុណ្យ​ដែល​កើតអំពី​សេចក្ដី​សង្រួម​នោះ​ ​ជាទី​ជ្រកកោន​ផង​ ​ជាទី​ពួន​ផង​ ​ជាទី​ពឹង​ផង​ ​ជាទី​រឭក​ផង​ ​ជាទី​សង្ឃឹម​ផង​ ​របស់​បុគ្គល​អ្នក​ទៅកាន់បរលោក​នោះ​។​ ​
​ជីវិត​ ​គឺ​អាយុ​មាន​ប្រមាណ​តិច​ ​ដែល​ជរា​ ​បញ្ជូន​តៗ​គ្នា​ ​ទីពឹង​ទាំងឡាយ​ ​មិន​មានដល់​បុគ្គល​ ​ដែល​ជរា​បញ្ជូន​តៗ​គ្នា​ទៅ​ ​កាលបើ​បុគ្គល​ឃើញ​ភ័យ​ ​ក្នុង​មរណៈ​នុ៎ះ​ ​គួរ​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ​ ​ដែល​ជាហេតុ​នាំមក​នូវ​សេចក្ដីសុខ​។​ ​

​(​១​)​ ​សត្វលោក​ដែល​ជាតិ​បញ្ជូន​ទៅ​ឲ្យ​ជរា​ ​ៗ​បញ្ជូន​ទៅ​ឲ្យ​ព្យាធិ​ ​ៗ​បញ្ជូន​ទៅ​ឲ្យ​មរណៈ​ ​ៗ​បញ្ជូន​ទៅ​ឲ្យ​ជាតិ​វិញ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636853131578192041
ទៅកាន់ទំព័រ៖