ព្រះត្រៃបិដក ភាគ ៤១

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​អ្នក​ទាំងឡាយ​ ​ជា​ព្រាហ្មណ៍​ជរា​ ​មាន​វ័យ​ចំរើន​ហើយ​ ​ចាស់​ ​កន្លង​វ័យ​ ​ចូល​ដល់​បច្ឆិមវ័យ​ ​តាំងពី​កើតមក​ ​បាន​ ​១២០​ ​ឆ្នាំ​ហើយ​ ​តែថា​ ​អ្នក​ទាំងនោះ​ ​មិនបាន​ធ្វើ​សេចក្ដីល្អ​ ​មិនបាន​ធ្វើកុសល​ ​មិនបាន​ធ្វើ​ទីពឹង​ ​ការពារ​ភ័យ​សោះ​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​សត្វលោក​នេះ​ ​ក្ដៅក្រហាយ​ព្រោះ​ជរា​ ​ព្យាធិ​ ​មរណៈ​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​កាលបើ​សត្វលោក​ក្ដៅក្រហាយ​ ​ព្រោះ​ជរា​ ​ព្យាធិ​ ​មរណៈ​ ​យ៉ាងនេះ​ហើយ​ ​សេចក្ដី​សង្រួម​ដោយ​កាយ​ ​សេចក្ដី​សង្រួម​ដោយ​វាចា​ ​សេចក្ដី​សង្រួម​ដោយចិត្ត​ណា​ ​តាំងពី​ឥឡូវនេះ​ទៅ​ ​បុណ្យ​ ​(​ដែល​កើតអំពី​សេចក្ដី​សង្រួម​)​ ​នោះ​ ​ជាទី​ជ្រកកោន​ផង​ ​ជាទី​ពួន​ផង​ ​ជាទី​ពឹង​ផង​ ​ជាទី​រឭក​ផង​ ​ជាទី​សង្ឃឹម​ផង​ ​របស់​បុគ្គល​ដែល​ទៅកាន់បរលោក​នោះ​។​ ​
​កាលបើ​ផ្ទះ​ ​ត្រូវ​ភ្លើង​ឆេះ​ ​ជន​ម្ចាស់ផ្ទះ​ ​តែង​ជញ្ជូន​ភាជន៍​ណា​ ​ចេញផុត​ ​(​អំពី​ផ្ទះ​)​ ​ឬ​ទ្រព្យ​ណា​ ​ក្នុង​ផ្ទះ​នោះ​ ​(​ដែលគេ​ជញ្ជូន​ចេញ​ហើយ​)​ ​ភ្លើង​ឆេះ​មិនបាន​ ​ទ្រព្យ​នោះ​ ​រមែង​បាន​ជា​ប្រយោជន៍​របស់​គេ​ ​យ៉ាងណា​ ​សត្វលោក​ ​ដែល​ត្រូវ​ភ្លើង​ ​គឺ​ជរា​ ​និង​មរណៈ​ ​ឆាបឆេះ​ ​គួរ​ប្រញាប់​ជញ្ជូន​ចេញ​ឲ្យ​ផុត​ ​(​អំពី​ផ្ទះ​ ​គឺ​រាងកាយ​)​ ​ដោយ​ការ​ឲ្យ​ទាន​ ​(​ព្រោះថា​)​ ​ទាន​ដែលគេ​ឲ្យហើយ​ ​ឈ្មោះថា​ ​បាន​ជញ្ជូន​ដោយ​ល្អ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636853132162195444
ទៅកាន់ទំព័រ៖