ព្រះត្រៃបិដក ភាគ ៤១

​ការ​សង្រួម​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ណា​ ​ពី​ឥឡូវនេះ​ទៅ​ ​បុណ្យ​ ​(​ដែល​កើតមក​អំពី​ការ​សង្រួម​)​ ​នោះ​ ​រមែង​កើត​សុខ​ ​ដល់​បុគ្គល​ដែល​ទៅកាន់បរលោក​ហើយ​នោះ​ ​ហេតុ​នោះ​ ​កាលបើ​បុគ្គល​រស់នៅ​ ​គួរតែ​ធ្វើបុណ្យ​។​ ​

 [​៥៥​]​ ​គ្រានោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ព្រាហ្មណ៍​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​សំដែង​ថា​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុងចិត្ត​ ​របស់​ខ្លួន​បាន​ ​ដែល​ពួក​អ្នកប្រាជ្ញ​ ​គប្បី​ឃើញ​ ​ចំពោះខ្លួន​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ត្រេកអរ​ ​ដែល​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​តែង​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636853132488004079
ទៅកាន់ទំព័រ៖