ព្រះត្រៃបិដក ភាគ ៤១
គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងរងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះបង់រាគៈហើយ បុគ្គលរមែងមិនគិតដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង នឹងអ្នកដទៃផង រមែងមិនរងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ឈ្មោះថាធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ម្នាលព្រាហ្មណ៍ បុគ្គលប្រទូស្ត ដែលទោសៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែងគិត ដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះទោសៈបានហើយ បុគ្គលតែងមិនគិត ដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិត ដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះហើយ ឈ្មោះថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ
ID: 636853132753109242
ទៅកាន់ទំព័រ៖