ព្រះត្រៃបិដក ភាគ ៤១

​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​ទទួល​ទុក្ខទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះ​មោហៈ​ហើយ​ ​បុគ្គល​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​រមែង​មិន​ទទួល​ទុក្ខទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ឈ្មោះថា​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ ​ក្នុងចិត្ត​របស់​ខ្លួន​បាន​ ​ដែល​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​
 [​៥៦​]​ ​គ្រានោះ​ឯង​ ​មាន​ព្រា​ហ្ម​ណ៍​បរិ​ព្វា​ជ​ក​ម្នាក់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ព្រា​ហ្ម​ណ៍​បរិ​ព្វា​ជ​ក​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​សំដែង​ថា​ ​ធម៌​ដែល​បុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636853132974801922
ទៅកាន់ទំព័រ៖