ព្រះត្រៃបិដក ភាគ ៤១
ប្រកាន់មាំ រមែងមិនដឹង នូវប្រយោជន៍របស់ខ្លួន តាមពិតខ្លះ មិនដឹងនូវ ប្រយោជន៍ របស់បុគ្គលដទៃតាមពិតខ្លះ មិនដឹងនូវប្រយោជន៍ខ្លួនឯង និងអ្នកដទៃតាមពិតខ្លះ។ កាលបើលះបង់រាគៈបានហើយ បុគ្គលរមែងដឹង នូវប្រយោជន៍របស់ខ្លួនតាមពិតផង ដឹងនូវប្រយោជន៍ របស់អ្នកដទៃតាមពិតផង ដឹងនូវប្រយោជន៍ខ្លួន និងអ្នកដទៃតាមពិតផង។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ឈ្មោះថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង... ម្នាលព្រាហ្មណ៍ បុគ្គលប្រទូស្ត។ បេ។ ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈ គ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះបង់មោហៈបានហើយ បុគ្គល រមែងមិនគិតដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈគ្របសង្កត់
ID: 636853133321501752
ទៅកាន់ទំព័រ៖