ព្រះត្រៃបិដក ភាគ ៤១

​មាន​ចិ​ត្ត​ប្រកា​ន​មាំ​ ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​កាលបើ​លះ​មោហៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​វង្វេង​ ​ដែល​មោហៈ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​រមែង​មិនដឹង​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​តាមពិត​ខ្លះ​ ​មិនដឹង​នូវ​ប្រយោជន៍​ ​របស់​បុគ្គល​ដទៃ​តាមពិត​ខ្លះ​ ​មិនដឹង​នូវ​ប្រយោជន៍​ខ្លួនឯង​ ​និង​អ្នកដទៃ​តាមពិត​ខ្លះ​។​ ​កាលបើ​លះ​មោហៈ​បាន​ហើយ​ ​បុគ្គល​ ​រមែង​ដឹង​នូវ​ប្រយោជន៍​ ​របស់​ខ្លួន​តាមពិត​ផង​ ​ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ ​តាមពិត​ផង​ ​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ ​និង​អ្នកដទៃ​តាមពិត​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ធម៌​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ ​ក្នុងចិត្ត​របស់​ខ្លួន​បាន​ ​ដែល​ពួក​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636853133541064311
ទៅកាន់ទំព័រ៖