ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ហើយ​ ​ព្រះនិព្វាន​ ​ឈ្មោះថា​ ​ជា​ធម្មជាត​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ប្រទូស្ត​។​ ​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​វង្វេង​ ​ដែល​មោហៈ​ ​គ្រប​សង្កត់​ ​មានចិត្ត​ប្រកាន់​មាំ​ ​រមែង​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ខ្លះ​ ​ក៏​រមែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​កាលបើ​លះបង់​មោហៈ​ហើយ​ ​បុគ្គល​រមែង​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​រមែង​មិន​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ហើយ​ ​ព្រះនិព្វាន​ ​ឈ្មោះថា​ ​ជា​ធម្មជាត​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​នេះ​ ​ទទួល​នូវ​ការ​អស់​រាគៈ​ ​ឥត​សេសសល់​ ​ទទួល​នូវ​ការ​អស់​ទោសៈ​ ​ឥត​សេសសល់​ ​ទទួល​នូវ​ការ​អស់​មោហៈ​ ​ឥត​សេសសល់​។​ ​ម្នាល​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​ហើយ​ ​ព្រះនិព្វាន​ ​ឈ្មោះថា​ ​ជា​ធម្មជាត​ ​ដែល​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​ដែល​ពួក​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636853133928576475
ទៅកាន់ទំព័រ៖