ព្រះត្រៃបិដក ភាគ ៤១

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​ទៅ​។​
 [​៥៨​]​ ​គ្រានោះ​ឯង​ ​មាន​ព្រាហ្មណ៍​មហាសាល​ម្នាក់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ព្រាហ្មណ៍​មហាសាល​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​នេះ​ ​អំពី​ពួក​ព្រាហ្មណ៍​ជាន់មុន​ ​មាន​វ័យ​ចំរើន​ ​ចាស់​ ​ជា​អា​ចារ្យ​តៗ​គ្នា​មក​ ​និយាយ​ថា​ ​កាលពីដើម​ ​លោក​នេះ​ ​ពេញពាស​ដោយ​ពួក​មនុស្ស​ ​ហាក់ដូចជា​អវីចិ​មហានរក​ ​ស្រុក​ ​និគម​ ​ជនបទ​ ​រាជធានី​ ​(​ជិ​តៗ​គ្នា​)​ ​ល្មម​ចម្ងាយ​មាន់​ហើរ​ដល់​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុ​ដូចម្ដេច​ ​បច្ច័យ​ដូចម្ដេច​ ​ដែល​នាំឲ្យ​ពួក​មនុស្ស​ ​ក្នុង​កាល​ឥឡូវនេះ​ ​អស់​ទៅ​ ​តិច​ទៅ​ ​ស្រុក​ទៅជា​មិនមែន​ស្រុក​ ​និគម​ ​ទៅជា​មិនមែន​និគម​ ​នគរ​ទៅជា​មិនមែន​នគរ​ ​ជនបទ​ ​ទៅជា​មិនមែន​ជនបទ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​មនុស្ស​ឥឡូវនេះ​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636853134118417333
ទៅកាន់ទំព័រ៖