ព្រះត្រៃបិដក ភាគ ៤១
ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើមនុស្សទាំងនោះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹតហើយ ក៏ចាប់យកសស្រ្តាដ៏មុត ផ្ដាច់ជីវិតគ្នានឹងគ្នា ហេតុនោះ បានជាពួកមនុស្សដ៏ច្រើន ក៏ធ្វើមរណកាល។ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ ដែលនាំពួកមនុស្ស ក្នុងកាលឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុកនិគមទៅជាមិនមែននិគម នគរទៅជាមិនមែននគរ ជនបទទៅជាមិនមែនជនបទ។ ម្នាលព្រាហ្មណ៍ មួយទៀត ពួកមនុស្សឥឡូវនេះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើពួកមនុស្សទាំងនោះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត ភ្លៀងក៏មិនបង្អោរនូវមេទឹក ដោយប្រពៃ ហេតុនោះ បានជាកើតទុរ្ភិក្ស សំទូងមិនល្អ ក្រាស៊ី ស្កកស្គឺ ហេតុនោះ បានជាពួកមនុស្សដ៏ច្រើន ធ្វើមរណកាល។ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច័្ចយ ដែលនាំឲ្យពួកមនុស្សឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក
ID: 636853134336549810
ទៅកាន់ទំព័រ៖