ព្រះត្រៃបិដក ភាគ ៤១

​និគម​ទៅជា​មិនមែន​និគម​ ​នគរ​ទៅជា​មិនមែន​នគរ​ ​ជនបទ​ទៅជា​មិនមែន​ជនបទ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​ពួក​មនុស្ស​ឥឡូវនេះ​ ​ត្រេកអរ​ក្នុង​អធម្ម​រាគៈ​ ​ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់​ ​ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ ​កាលបើ​ពួក​មនុស្ស​ទាំងនោះ​ ​ត្រេកអរ​ក្នុង​អធម្ម​រាគៈ​ ​ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់​ ​ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ហើយ​ ​យក្ខ​ទាំងឡាយ​ ​ក៏​លែង​ពួក​អមនុស្ស​ ​ដ៏​កាច​ ​(​ឲ្យ​ចាប់​)​ ​ហេតុ​នោះ​ ​បាន​ជា​មនុស្ស​ដ៏​ច្រើន​ ​ធ្វើ​មរណកាល​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​មនុស្ស​ឥឡូវនេះ​ ​អស់​ទៅ​ ​តិច​ទៅ​ ​ស្រុក​ទៅជា​មិនមែន​ស្រុក​ ​និគម​ទៅជា​មិនមែន​និគម​ ​នគរ​ទៅជា​មិនមែន​នគរ​ ​ជនបទ​ទៅជា​មិនមែន​ជនបទ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636853134501359236
ទៅកាន់ទំព័រ៖