ព្រះត្រៃបិដក ភាគ ៤១
[៥៩] គ្រានោះឯង វច្ឆគោត្របរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្របរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ត្រាស់យ៉ាងនេះថា បុគ្គលគួរឲ្យទាន ដល់តថាគត មិនគួរឲ្យទាន ដល់ពួកជនដទៃឡើយ បុគ្គលគួរឲ្យទាន ដល់ពួកសាវកតថាគត មិនគួរឲ្យទានដល់ពួកសាវកគ្រូដទៃឡើយ ទាន ដែលបុគ្គលឲ្យ ដល់តថាគតហើយ មានផលច្រើន ទានដែលបុគ្គលឲ្យ ដល់ពួកជនដទៃ មិនមានផលច្រើនទេ ទានដែលបុគ្គលឲ្យដល់ពួកសាវក នៃតថាគត មានផលច្រើន ទានដែលបុគ្គលឲ្យ ដល់ពួកសាវករបស់គ្រូដទៃ មិនមានផលច្រើនទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកជនណានិយាយយ៉ាងនេះថា ព្រះសមណគោតម ត្រាស់យ៉ាងនេះថា បុគ្គលគួរឲ្យទានដល់តថាគតតែមួយយ៉ាង មិនគួរឲ្យទាន ដល់ពួកជនដទៃឡើយ បុគ្គលគួរឲ្យទានដល់ពួកសាវក របស់តថាគតតែមួយយ៉ាង
ID: 636853134685529770
ទៅកាន់ទំព័រ៖