ព្រះត្រៃបិដក ភាគ ៤១

​មិន​គួរឲ្យ​ទាន​ ​ដល់​ពួក​សាវក​ ​របស់​ពួក​គ្រូ​ដទៃ​ឡើយ​ ​ទាន​ដែល​បុគ្គល​ឲ្យ​ដល់​តថាគត​ ​មានផល​ច្រើន​ ​ទាន​ដែល​បុគ្គល​ឲ្យ​ដល់​ពួក​ជន​ដទៃ​ ​មិន​មានផល​ច្រើន​ទេ​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ដល់​ពួក​សាវក​តថាគត​ ​មានផល​ច្រើន​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ដល់​ពួក​សាវក​ ​របស់​ពួក​គ្រូ​ដទៃ​ ​មិន​មានផល​ច្រើន​ឡើយ​។​ ​ពួក​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​និយាយ​តាម​ពាក្យ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ពោល​ហើយ​ ​មិន​និយាយ​បង្កាច់​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដោយ​ពាក្យ​មិន​ពិត​ ​ទាំង​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​លំនាំ​នៃ​ពាក្យ​ប្រកបដោយ​ហេតុ​នីមួយ​ ​មិន​មកកាន់​ឋានៈ​ ​ដែល​គប្បី​តិះដៀល​ទេ​ឬ​ ​ព្រោះ​យើង​មិន​មានប្រាថ្នា​ដើម្បី​និយាយ​បង្កាច់​ព្រះ​គោតម​ដ៏​ចំរើន​ទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​ពួក​ជន​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ត្រាស់​យ៉ាងនេះ​ថា​ ​បុគ្គល​ត្រូវឲ្យ​ទាន​ដល់​តថាគត​តែមួយ​យ៉ាង​។​ ​បេ​។​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ដល់​ពួក​សាវក​ ​របស់​ពួក​គ្រូ​ដទៃ​ ​មិន​មានផល​ច្រើន​ទេ​ ​ពួក​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​មិន​និយាយ​តាម​ពាក្យ​ដែល​តថាគត​ពោល​ហើយ​ ​មួយទៀត​ ​ពួក​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​និយាយ​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ទៀង​ ​មិន​ពិត​ ​ម្នាល​វ​ច្ឆៈ​ ​អ្នកណា​ ​ហាមឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន​ ​អ្នកនោះ​ ​ឈ្មោះថា​ ​ធ្វើ​អន្តរាយ​ដល់​ជន៣​ ​នាក់​ ​ឈ្មោះថា​ ​បៀតបៀន​ ​ដល់​ជន៣នាក់​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636853134875890658
ទៅកាន់ទំព័រ៖