ព្រះត្រៃបិដក ភាគ ៤១
នេះជាហេតុ ទី៣ ដែលព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបានរហូតដល់អស់ព្រះជន្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣នេះឯង ដែលព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបាន រហូតដល់អស់ព្រះជន្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត ឲ្យដូចជាព្រះមហាក្សត្រិយ៍នោះ នេះ មាន៣យ៉ាង។ ហេតុ ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកោរសក់ កោរពុកមាត់ ពុកចង្កា ស្លៀកដណ្ដប់សំពត់ កាសាយៈ ចេញចាកផ្ទះ ចូលកាន់ផ្នួស ក្នុងប្រទេសណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី១ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត។ ម្នាលភិក្ខុទាំងឡាយមួយទៀត ភិក្ខុដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌ ជាគ្រឿងរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់សេចក្ដីរលត់ទុក្ខ ក្នុងប្រទេសណា ម្នាលភិក្ខុ ទាំងឡាយ នេះជាហេតុ ទី២ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួនឯង នាបច្ចុប្បន្ន ក្នុងប្រទេសណា
ID: 636853055121168949
ទៅកាន់ទំព័រ៖