ព្រះត្រៃបិដក ភាគ ៤១

​នេះ​ឈ្មោះថា​ ​លះ​អង្គ៥​។​ ​បុគ្គល​ប្រកបដោយ​អង្គ៥​ ​តើ​ដូចម្ដេច​។​ ​គឺជា​អ្នក​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​បញ្ញា​ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​។​ ​បុគ្គល​ប្រកបដោយ​អង្គ​ ​ទាំង៥នេះ​។​ ​តថាគត​ពោល​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ចំពោះ​បុគ្គល​អ្នក​លះ​អង្គ៥​ ​ប្រកបដោយ​អង្គ៥​ ​មានផល​ច្រើន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​
​គោឈ្មោល​ ​កើត​ក្នុង​ពួក​មេគោ​ណាមួយ​ ​ទោះ​សម្បុរ​ខ្មៅ​ក្ដី​ ​សក្ដី​ ​ក្រហម​ក្ដី​ ​លឿង​ក្ដី​ ​ពព្រុស​ក្ដី​ ​មាន​រូបរាង​ស្រដៀងនឹង​កូន​វា​ក្ដី​ ​ប្រផេះ​ក្ដី​ ​ដែលគេ​បង្ហាត់​ ​បាន​បត់​ ​ជា​គោ​សម្រាប់​ដឹកនាំ​ ​បរិបូណ៌​ ​ដោយ​កំឡាំង​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636853135323346251
ទៅកាន់ទំព័រ៖