ព្រះត្រៃបិដក ភាគ ៤១
មានសន្ទុះល្អ គេទឹមគោនោះ ក្នុងរទេះ គេមិនបានគិតគូរ ដល់ពណ៌សម្បុរ នៃគោនោះឡើយ យ៉ាងណាមិញ បុគ្គលល្អ កើតក្នុងត្រកូលណាមួយ ទោះជាក្សត្រិយ៍ក្ដី ព្រាហ្មណ៍ក្ដី វេស្សៈក្ដី សុទ្ទៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ដែលបានទូន្មានចិត្ត ឲ្យប្រាសចាកកិលេស ស្ថិតនៅក្នុងធម៌ បរិបូណ៌ដោយសីល និយាយពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ លះជាតិ និងមរណៈ បរិបូណ៌ដោយព្រហ្មចារ្យ មានភារៈដាក់ចុះហើយ ប្រាសចាករាគៈ មានសោឡសកិច្ច ធ្វើស្រេចហើយ មិនមានអាសវៈ ជាអ្នកដល់(១) ត្រើយ នៃធម៌ទាំងអស់(២)
(១) សំដៅយកត្រើយ ៦ គឺ ត្រើយគឺអភិញ្ញា១ បហានៈ១ ឈាន១ ភាវនា១ សច្ឆិកិរិយា១ សមាបត្តិ១។ (២) សំដៅយកខន្ធ៥ អាយតនៈ១២ ធាតុ១៨។ អដ្ឋកថា។
ID: 636853135633343982
ទៅកាន់ទំព័រ៖