ព្រះត្រៃបិដក ភាគ ៤១
ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណសាស្រ្ត។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តាសំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ប្រុងធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ តិកណ្ណព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិត្តកៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីវិវេក សម្រេចសម្រាន្តនៅ ព្រោះស្ងប់វិតក្កៈ វិចារៈ ក៏ចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈ
ID: 636853136425449288
ទៅកាន់ទំព័រ៖