ព្រះត្រៃបិដក ភាគ ៤១
មានតែបីតិ និងសុខ កើតអំពីសមាធិ សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាអ្នកព្រងើយកន្ដើយ មានសតិសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានកិរិយានៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់សុខផង លះបង់ទុក្ខផង អស់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណភិក្ខុនោះ រឭកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ
ID: 636853136625360722
ទៅកាន់ទំព័រ៖