ព្រះត្រៃបិដក ភាគ ៤១

​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​
 [​៦២​]​ ​គ្រានោះ​ឯង​ ​សង្គារវ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សង្គារវ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​ ​ឈ្មោះថា​ជា​ព្រាហ្មណ៍​ ​បូជា​នូវ​យញ្ញ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​បូជា​ខ្លះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​ដំណើរ​នោះ​ ​ព្រាហ្មណ៍​ណា​ ​បូជាយញ្ញ​ ​ដោយខ្លួនឯង​ផង​ ​ព្រាហ្មណ៍​ណា​ ​ប្រើ​គេ​ឲ្យ​បូជា​ផង​ ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​នូវ​សេចក្ដី​ប្រតិប័ទ​ ​ជាហេតុ​ឲ្យ​កើត​បុណ្យ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​សរីរៈ​ដ៏​ច្រើន​ ​ព្រោះហេតុតែ​ការ​បូជា​នេះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំណែកខាង​បុគ្គល​ណា​ ​ចេញ​ចាក​ត្រកូល​ណា​ក្ដី​ ​ចេញ​ចាក​ផ្ទះ​ណា​ក្ដី​ ​ហើយ​បួស​ក្នុង​សំណាក់​បុគ្គល​មិន​មានផ្ទះ​ ​ក៏​ទូន្មាន​ចំពោះ​ខ្លួន​មួយ​ៗ​ ​រម្ងាប់​ចំពោះ​ខ្លួន​មួយ​ៗ​ ​រំលត់ទុក្ខ​ ​ចំពោះ​ខ្លួន​មួយ​ៗ​ ​បុញ្ញ​ប្ប​ដិ​បទានេះ​ ​ប្រពឹ​ត្ត​ទៅ​ក្នុង​សរីរៈ​តែមួយ​ ​រមែង​មានដល់​បុគ្គល​នោះ​ ​យ៉ាងនេះ
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636853138989735957
ទៅកាន់ទំព័រ៖