ព្រះត្រៃបិដក ភាគ ៤១

​ការប្រមាណ​នៃ​សត្វ​ទាំងឡាយ​នោះ​ ​មាន​រយ​ដ៏​ច្រើន​ផង​ ​មាន​ពាន់​ដ៏​ច្រើន​ផង​ ​មាន​សែន​ដ៏​ច្រើន​ផង​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​កាលបើ​ហេតុ​មាន​យ៉ាងនេះ​ ​បុញ្ញ​ប្ប​ដិ​បទានេះ​ ​ឈ្មោះថា​ ​ប្រព្រឹត្តទៅ​ ​ក្នុង​សរីរៈ​តែមួយ​ ​ឬ​ប្រព្រឹត្តទៅ​ ​ក្នុង​សរីរៈ​ដ៏​ច្រើន​ ​ព្រោះហេតុតែ​បព្វជ្ជា​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលបើ​ហេតុ​មាន​យ៉ាងនេះ​ ​បុញ្ញ​ប្ប​ដិ​បទានេះ​ ​ឈ្មោះថា​ ​ប្រពឹ​ត្ត​ទៅ​ ​ក្នុង​សរីរៈ​ដ៏​ច្រើន​ ​ព្រោះហេតុតែ​បព្វជ្ជា​នេះ​ ​ដូច្នេះ​។​ ​កាលបើ​ព្រាហ្មណ៍​និយាយ​ ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​និយាយ​នឹង​សង្គារវ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្ដា​បដិបទា​ ​ទាំង២នេះ​ ​អ្នក​គាប់ចិត្ត​បដិបទា​ណា​ ​ថា​មាន​សេចក្ដី​ត្រូវការ​តិច​ផង​ ​មានការ​រៀបចំ​តិច​ផង​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​។​ ​កាលបើ​ព្រះ​អានន្ទ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​សង្គារវ​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បុគ្គល​ដូចជា​ព្រះ​គោតម​ដ៏​ចំរើន​ ​និង​ព្រះ​អានន្ទ​ដ៏​ចំរើន​ទាំងនេះ​ ​ខ្ញុំ​ត្រូវ​បូជា​ ​ខ្ញុំ​ត្រូវ​សរសើរ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​និយាយ​នឹង​សង្គារវ​ព្រាហ្មណ៍​ ​ជា​គំរប់២ដង​ ​ដូច្នេះ​ថា​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636853139395429161
ទៅកាន់ទំព័រ៖