ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ព្រាហ្មណ៍​ ​អាត្មា​មិន​សួរ​អ្នក​ថា​ ​ពួក​បុគ្គល​ដូចម្ដេច​ ​ដែល​អ្នក​ត្រូវ​បូជា​ ​ឬ​ ​ពួក​បុគ្គល​ដូចម្ដេច​ ​ដែល​អ្នក​ត្រូវ​សរសើរ​ ​យ៉ាងនេះ​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អាត្មា​សួរ​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្ដា​បដិបទា​ទាំងពីរ​នេះ​ ​អ្នក​គាប់ចិត្ត​បដិបទា​ណា​ថា​ ​មាន​សេចក្ដី​ត្រូវការ​តិច​ផង​ ​មានការ​រៀបចំ​តិច​ផង​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​ ​ដូច្នេះទេតើ​។​ ​សង្គារវ​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​គំរប់២ដង​ ​ដូច្នេះ​ថា​ ​បុគ្គល​ដូចជា​ព្រះសមណគោតម​ដ៏​ចំរើន​ ​និង​ព្រះ​អានន្ទ​ដ៏​ចំរើន​នេះ​ ​ខ្ញុំ​ត្រូវ​បូជា​ ​ខ្ញុំ​ត្រូវ​សរសើរ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​និយាយ​នឹង​សង្គារវ​ព្រាហ្មណ៍​ ​ជា​គំរប់៣​ ​ដង​ ​ដូច្នេះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អាត្មា​មិន​សួរ​អ្នក​ថា​ ​ពួក​បុគ្គល​ដូចម្ដេច​ ​ដែល​អ្នក​ត្រូវ​បូជា​ ​ឬ​ពួក​បុគ្គល​ដូចម្ដេច​ ​ដែល​អ្នក​ត្រូវ​សរសើរ​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អាត្មា​សួរ​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្ដា​បដិបទា​ ​ទាំងពីរ​នេះ​ ​អ្នក​កាន់​បដិបទា​ណា​ ​ថា​ ​មាន​សេចក្ដី​ត្រូវការ​តិច​ផង​ ​មានការ​រៀបចំ​តិច​ផង​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​ ​ដូច្នេះទេតើ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636853139601740962
ទៅកាន់ទំព័រ៖