ព្រះត្រៃបិដក ភាគ ៤១
បុគ្គលនោះ ឮដំណឹងថា ក្សត្រិយ៍ទ្រង់ព្រះនាមនេះ ពួកក្សត្រិយ៍បានអភិសេកដោយខត្តិយាភិសេកហើយ។ បុគ្គលនោះ រមែងមិនត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ ពួកក្សត្រិយ៍ នឹងអភិសេកអញ ដោយខត្តិយាភិសេកផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមិនមានសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជារាជកុមារ ដែលគេមិនទាន់ អភិសេក ដោយរាជាភិសេកនៅឡើយទេ តែព្រះរាជកុមារ មិនមានញាប់ញ័រ(ចង់បាន)។ ព្រះរាជបុត្រនោះ ឮដំណឹងថា ព្រះខត្តិយរាជព្រះនាមនេះ ពួកក្សត្រិយ៍ បានអភិសេក ដោយខត្តិយាភិសេកហើយ។ ព្រះរាជបុត្រនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ ពួកក្សត្រិយ៍ នឹងអភិសេកអញ ដោយខត្តិយាភិសេកផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រាសចាកសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ខត្តិយរាជ ក្នុងលោកនេះ បានមុទ្ធាភិសេកហើយ។ ព្រះរាជាអង្គនោះ ឮដំណឹងថា ខត្តិយរាជព្រះនាមនេះ ពួកក្សត្រិយ៍ បានអភិសេក ដោយខត្តិយាភិសេកហើយ។ ព្រះរាជាអង្គនោះ មិនមានព្រះរាជតម្រិះ យ៉ាងនេះថា
ID: 636853055758135382
ទៅកាន់ទំព័រ៖