ព្រះត្រៃបិដក ភាគ ៤១

​សង្គារវ​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​គំរប់៣ដង​ ​ដូច្នេះ​ថា​ ​បុគ្គល​ដូចជា​ព្រះ​គោតម​ដ៏​ចំរើន​ ​និង​ព្រះ​អានន្ទ​ដ៏​ចំរើន​នេះ​ ​ខ្ញុំ​ត្រូវ​បូជា​ ​ខ្ញុំ​ត្រូវ​សរសើរ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សង្គារវ​ព្រាហ្មណ៍​ ​ត្រូវ​អានន្ទ​សួរ​ប្រស្នា​ ​ប្រកបដោយ​ហេតុ​ ​ដរាប៣ដង​ហើយ​ ​បន្លប់​មិន​ដោះស្រាយ​បើ​ដូច្នោះ​ ​មានតែ​តថាគត​ដោះស្រាយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​នឹង​សង្គារវ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ថ្ងៃនេះ​ ​អន្តរាកថា​ ​(​ពាក្យ​ពោល​ក្នុង​ចន្លោះ​ ​ឬ​រវាង​)​ ​ដូចម្ដេច​កើតឡើង​ ​ដល់​ពួក​ជន​ ​ដែល​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រាជបរិសទ្យ​ ​ក្នុង​ខាងក្នុង​រាជបុរី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ថ្ងៃនេះ​ ​ខាងក្នុង​រាជបុរី​ ​អន្ដរា​កថា​នេះឯង​ ​កើតឡើង​ដល់​ពួក​ជន​ ​ដែល​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រាជបរិសទ្យ​ថា​បានឮ​ថា​ ​កាលពីដើម​ ​ពួក​ភិក្ខុ​មាន​ប្រមាណ​តិច​ ​តែ​ភិក្ខុ​អ្នកមាន​ឧត្ដរិមនុស្ស​ធម៌​ ​សំដែង​ឥទ្ធិ​ប្បា​ដិ​ហារ្យ​បាន​ ​មាន​ច្រើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​មាន​ច្រើន​មែន​ ​តែ​ភិក្ខុ​អ្នកមាន​ឧត្ដរិមនុស្ស​ធម៌​ ​សំដែង​ឥទ្ធិ​ប្បា​ដិ​ហារ្យ​បាន​ ​មាន​ប្រមាណ​តិច​វិញ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ថ្ងៃនេះ​ ​ខាងក្នុង​រាជបុរី​ ​អន្តរាកថា​នេះ​ ​កើតឡើង​ ​ដល់​ពួក​ជន​ ​ដែល​អង្គុយ​ប្រជុំ​គា្ន​ ​ក្នុង​រាជបរិសទ្យ​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636853139790491758
ទៅកាន់ទំព័រ៖