ព្រះត្រៃបិដក ភាគ ៤១
បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ គ្រាន់តែឮសំឡេងពួកមនុស្ស ពួកអមនុស្ស និងពួកទេវតាហើយ ក៏ទាយបានថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តអ្នកដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ មិនបាច់ឮសំឡេងពួកមនុស្ស ពួកអមនុស្ស និងពួកទេវតា ហើយទាយទេ គ្រាន់តែឮសូរវិតក្ករៈ វិចារៈ របស់បុគ្គល ដែលត្រិះរិះពិចារណា ក៏ទាយបានថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ គំនិត អ្នកដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ ទាំងមិនបាច់ស្ដាប់សំឡេងពួកមនុស្ស ពួកអមនុស្ស ពួកទេវតា ហើយទាយទេ ទាំងមិនបាច់ស្ដាប់សូរវិតក្កៈ វិចារៈ របស់មនុស្សដែលត្រិះរិះ ដែលពិចារណា ហើយទាយទេ
ID: 636853140144682016
ទៅកាន់ទំព័រ៖