ព្រះត្រៃបិដក ភាគ ៤១

​ប៉ុន្តែ​ថា​ ​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​នៃ​បុគ្គល​ ​ដែល​ចូល​សមាធិ​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ថា​ ​មនោ​សង្ខារ​ទាំងឡាយ​ ​របស់​បុគ្គល​ដ៏​ចំរើន​នេះ​ ​តាំង​ទុក​ហើយ​យ៉ាងណា​ ​បុគ្គល​ដ៏​ចំរើន​ ​នឹង​ត្រិះរិះ​នូវ​វិតក្កៈ​ ​ឈ្មោះ​ឯណោះ​ ​អំពី​លំដាប់​នៃ​ចិត្ត​នេះ​។​ ​បុគ្គល​នោះ​ ​ទោះបី​ទាយ​ច្រើន​ ​ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ​ ​ក៏​មិន​ភ្លាត់​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​អាទេស​នា​បាដិហារ្យ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​អនុសាសនី​បាដិហារ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ត្រិះរិះ​យ៉ាងនេះ​ ​កុំ​ត្រិះរិះ​យ៉ាងនេះ​ឡើយ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​យ៉ាងនេះ​ ​កុំ​ធ្វើ​ទុក​ក្នុងចិត្ត​ ​យ៉ាងនេះ​ឡើយ​ ​ចូរ​លះបង់​ ​នូវ​អំពើ​នេះ​ចេញ​ ​ចូរ​ឱបក្រសោប​ ​នូវ​អំពើ​នេះ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បាដិហារ្យ​ ​មាន៣ប្រការ​នេះឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្ដា​បាដិហារ្យ​ ​ទាំង៣នេះ​ ​អ្នក​គាប់ចិត្ត​បាដិហារ្យ​ណា​ ​ថា​ ​ល្អ​ផង​ ​ឧត្ដម​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្ដា​បាដិហារ្យ​ទាំងនោះ​ ​បាដិហារ្យ​ ​ដែល​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បានសម្រេច​ឫទ្ធិ​ច្រើនប្រការ​។​ ​បេ​។​ ​ធ្វើ​អំ​ណោច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636853140335302919
ទៅកាន់ទំព័រ៖