ព្រះត្រៃបិដក ភាគ ៤១

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាដិហារ្យ​នេះ​ ​បុគ្គល​ណា​ ​ធ្វើ​បាដិហារ្យ​នោះ​ ​បុគ្គល​នោះ​ឯង​ ​រមែង​បាន​បាដិហារ្យ​នោះ​ ​បុគ្គល​ណា​ ​ធ្វើ​បាដិហារ្យ​នោះ​ ​បាដិហារ្យ​នោះ​ ​តែង​មានដល់​បុគ្គល​នោះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាដិហារ្យ​នេះ​ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​បីដូច​រូបភាព​ ​ប្រកបដោយ​កលមាយា​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាដិហារ្យ​ណា​ ​ដែល​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទាយ​ចិត្ត​តាម​និមិត្ត​បាន​ ​ថា​ ​មនោ​របស់​អ្នក​យ៉ាងនេះ​ខ្លះ​ ​មនោ​របស់​អ្នក​ ​ដោយ​ប្រការ​ដូច្នេះ​ខ្លះ​ ​ចិត្ត​របស់​អ្នក​ ​ដូច្នេះ​ខ្លះ​។​ ​បុគ្គល​នោះ​ ​ទោះបី​ទាយ​ច្រើន​ ​ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ​ ​ក៏​មិន​ភ្លាត់​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាច់​ទាយ​ចិត្ត​ ​តាម​និមិត្ត​ទេ​ ​គ្រាន់តែ​ឮ​សំឡេង​ពួក​មនុស្ស​ ​ពួក​អមនុស្ស​ ​ឬ​ពួក​ទេវតា​ ​ហើយ​ទាយ​បាន​ ​មិនបាច់​ឮ​សំឡេង​ពួក​មនុស្ស​ ​ពួក​អមនុស្ស​ ​ឬ​ពួក​ទេវតា​ ​ហើយ​ទាយ​ ​គ្រាន់តែ​ឮសូរ​វិតក្កៈ​ ​វិចារៈ​ ​របស់​បុគ្គល​កំពុង​ត្រិះរិះ​ ​កំពុង​ពិចារណា​ ​ហើយ​ទាយ​ត្រូវ​ ​មិនបាច់​ឮសូរ​វិតក្កៈ​ ​វិចារៈ​ ​របស់​បុគ្គល​កំពុង​ត្រិះរិះ​ ​កំពុង​ពិចារណា​ ​ហើយ​ទាយ​ទេ​ ​គ្រាន់តែ​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​ ​របស់​អ្នក​បាន​សមាធិ​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ថា​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636853140505972681
ទៅកាន់ទំព័រ៖