ព្រះត្រៃបិដក ភាគ ៤១

​មនោ​សង្ខារ​ទាំងឡាយ​ ​របស់​បុគ្គល​ដ៏​ចំរើន​នេះ​ ​តាំង​ទុក​យ៉ាងណា​ ​បុគ្គល​ដ៏​ចំរើន​ ​នឹង​ត្រិះរិះ​នូវ​វិតក្កៈ​ ​ឈ្មោះ​ឯណោះ​ ​តាមលំដាប់​នៃ​ចិត្ត​នេះ​។​ ​បុគ្គល​នោះ​ ​ទោះបី​ទាយ​ច្រើន​ ​ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ​ ​ក៏​មិន​ភ្លាត់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាដិហារ្យ​នេះ​ ​បុគ្គល​ណា​ ​បាន​ធ្វើ​បាដិហារ្យ​នោះ​ ​បុគ្គល​នោះ​ឯង​ ​បាន​នូវ​បាដិហារ្យ​នោះ​ ​បុគ្គល​ណា​ ​ធ្វើ​បាដិហារ្យ​នោះ​ ​បាដិហារ្យ​នោះ​ ​រមែង​មានដល់​បុគ្គល​នោះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាដិហារ្យ​នេះ​ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​បីដូច​រូបភាព​ ​ប្រកបដោយ​កលមាយា​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាដិហារ្យ​ណា​ ​ដែល​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រៀនប្រដៅ​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រិះរិះ​យ៉ាងនេះ​ ​កុំ​ត្រិះរិះ​យ៉ាងនេះ​ឡើយ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​យ៉ាងនេះ​ ​កុំ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ឡើយ​ ​ចូរ​លះបង់​អំពើ​នេះ​ចេញ​ ​ចូរ​ប្រកប​អំពើ​នេះ​វិញ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្ដា​បាដិហារ្យ​ ​ទាំង៣នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គាប់ចិត្ត​បាដិហារ្យ​នេះ​ ​ល្អ​ផង​ ​ឧត្ដម​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ពាក្យ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​ថា​ជា​សុភាសិត
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636853140693933431
ទៅកាន់ទំព័រ៖