ព្រះត្រៃបិដក ភាគ ៤១

​យើងខ្ញុំ​ចាំទុក​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដែល​ប្រកបដោយ​បាដិហារ្យ​ ​ទាំង៣នេះ​ ​ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​បានសម្រេច​ឫទ្ធិ​ច្រើនប្រការ​។​ ​បេ​។​ ​ប្រើអំណាច​ ​ឲ្យ​ប្រពឹ្រត្ត​ទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ ​ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​កំណត់​ដឹង​ ​នូវ​ចិត្ត​ដោយចិត្ត​ ​របស់​បុគ្គល​ ​អ្នក​បាន​សមាធិ​ ​ឥតមាន​វិតក្កៈ​ ​ឥតមាន​វិចារៈ​ថា​ ​មនោ​សង្ខារ​ទាំងឡាយ​ ​ដែល​បុគ្គល​ដ៏​ចំរើន​នេះ​ ​ដំ​កល់​ទុក​ ​បុគ្គល​ដ៏​ចំរើន​នេះ​ ​នឹង​ត្រិះរិះ​ ​នូវ​វិតក្កៈ​ឈ្មោះ​ឯណោះ​ ​ក្នុង​លំដាប់​នៃ​ចិត្ត​នេះ​ ​ដ្បិត​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រៀនប្រដៅ​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រិះរិះ​យ៉ាងនេះ​ ​កុំ​ត្រិះរិះ​យ៉ាងនេះ​ឡើយ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​យ៉ាងនេះ​ ​កុំ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ឡើយ​ ​ចូរ​លះបង់​អំពើ​នេះ​ចេញ​ ​ចូរ​ប្រកប​អំពើ​នេះ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​វាចា​អែបនែប​ ​ដែល​អ្នកពោល​ហើយ​ ​ប៉ះ​ត្រូវ​តថាគត​ដោយពិត​ ​មានតែ​តថាគត​ ​នឹង​សំដែង​ដល់​អ្នក​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​តថាគត​ ​បានសម្រេច​ឫទ្ធិ​ច្រើនប្រការ​។​ ​បេ​។​ ​ប្រើអំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636853140856462728
ទៅកាន់ទំព័រ៖