ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​តថាគត​ ​កំណត់​ដឹង​ ​នូវ​ចិត្ត​ដោយចិត្ត​ ​របស់​បុគ្គល​អ្នក​បាន​សមាធិ​ ​ឥតមាន​វិតក្កៈ​ ​ឥតមាន​វិចារៈ​ថា​ ​មនោ​សង្ខារ​ទាំងឡាយ​ ​ដែល​បុគ្គល​ដ៏​ចំរើន​នេះ​ ​បាន​ដំ​កល់​ទុក​ ​បុគ្គល​ដ៏​ចំរើន​នេះ​ ​នឹង​ត្រិះរិះ​ ​នូវ​វិតក្កៈ​ឈ្មោះ​ឯណោះ​ ​ក្នុង​លំដាប់​នៃ​ចិត្ត​នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​តថាគត​ ​ប្រៀនប្រដៅ​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រិះរិះ​យ៉ាងនេះ​ ​កុំ​ត្រិះរិះ​យ៉ាងនេះ​ឡើយ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​យ៉ាងនេះ​ ​កុំ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ឡើយ​ ​ចូរ​លះបង់​អំពើ​នេះ​ចេញ​ ​ចូរ​ប្រកប​អំពើ​នេះ​វិញ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​អង្គ​ណាមួយ​ដទៃទៀត​ ​ដែល​ប្រកបដោយ​បាដិហារ្យ​ ​ទាំង៣​ ​នេះ​ ​លើកលែងតែ​ព្រះ​គោតម​ដ៏​ចំរើន​ចេញ​ ​មាន​ដែល​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មិន​មាន​ត្រឹម​មួយ​រយ​ ​មិន​មាន​ត្រឹម២រយ​ ​មិន​មាន​ត្រឹម៣រយ​ ​មិន​មាន​ត្រឹម៤រយ​ ​មិន​មានត្រឹមតែ៥រយ​ទេ​ ​ដែល​ពិត​នោះ​ ​ពួក​ភិក្ខុ​ ​ដែល​ប្រកបដោយ​បាដិហារ្យ​ ​ទាំង៣នេះ​ ​មាន​ច្រើនណាស់​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​នៅក្នុង​ទីណា​។​ ​ម្នាល​ព្រាហ្មណ៍​ ​នៅក្នុង​ពួក​ភិក្ខុ​នេះឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូចជា​គេ​ផ្ងា​ ​របស់​ដែល​ផ្កាប់​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636853141041503311
ទៅកាន់ទំព័រ៖