ព្រះត្រៃបិដក ភាគ ៤១
ឬបើកបង្ហាញ របស់បិទបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះ ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សមានចក្ខុ មើលឃើញរូបទាំងឡាយបាន យ៉ាងណា ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណគមន៍ ជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
ចប់ ព្រាហ្មណ៍វគ្គ ទី១។
ឧទ្ទាននៃព្រាហ្មណវគ្គនោះគឺ
ពោលអំពីជន ២ លើក អំពីព្រាហ្មណ៍ ១ អំពីបរិព្វាជក ១ អំពីសេចក្ដីរលត់១ អំពីសត្វលោក ដែលជាប់ជំពាក់ ដោយអធម្មរាគៈ ជាដើម ១ អំពីសេចក្ដីប្រាថ្នាដ៏ក្រៃលែង ១ អំពីព្រាហ្មណ៍ ឈ្មោះតិកណ្ណៈ ១ អំពីព្រាហ្មណ៍ឈ្មោះ ជាណុស្សោណី ១ អំពីព្រាហ្មណ៍ឈ្មោះ សង្គារវៈ ១។
ID: 636853141296217880
ទៅកាន់ទំព័រ៖