ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​)​ ​ព្រោះហេតុតែ​អំពើ​ ​ដែលគេ​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​តថាគត​បាន​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ ​ជា​ទុក្ខ​ ​ឬ​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​ ​)​ ​ព្រោះហេតុតែ​អំពើ​ ​ដែលគេ​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​ពិតមែន​ឬ​។​ ​បើស​មណ​ព្រាហ្មណ៍​ទាំងនោះ​ ​ដែល​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្ដេជ្ញា​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​តថាគត​ ​ក៏​និយាយទៅ​នឹង​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​វិញ​ថា​ ​បើ​ដូច្នោះ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​នឹង​ប្រព្រឹត្ត​បាណាតិបាត​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹង​ប្រព្រឹត្ត​អទិន្នាទាន​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹង​ប្រព្រឹត្ត​អព្រហ្មចារ្យ​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​នឹង​ប្រព្រឹត្ត​មុសាវាទ​ ​ព្រោះហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636853141783525753
ទៅកាន់ទំព័រ៖