ព្រះត្រៃបិដក ភាគ ៤១

​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​រមែង​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​ ​)​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​បាន​តាក់តែង​មក​ ​តថាគត​ ​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ហើយ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​)​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​បាន​តាក់តែង​មក​ពិត​ឬ​។​ ​បើ​តថាគត​ ​សួរ​យ៉ាងនេះ​ហើយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ប្ដេជ្ញា​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​តថាគត​ ​ក៏​ពោល​ទៅ​នឹង​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​វិញ​ថា​ ​បើ​ដូច្នោះ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​នឹង​ប្រព្រឹត្ត​បាណាតិបាត​ ​ព្រោះហេតុតែ​ព្រះឥសូរ​បាន​តាក់តែង​មក​។​ ​បេ​។​ ​នឹង​មានគំនិត​យល់​ខុស​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​បាន​តាក់តែង​មក​។​ ​សេចក្ដីប្រាថ្នា​ ​ឬ​សេចក្ដីព្យាយាម​ថា​ ​កិច្ច​នេះ​ ​គួរ​ធ្វើ​ក្ដី​ ​កិច្ច​នេះ​ ​មិន​គួរ​ធ្វើ​ក្ដី​ ​មិន​សម្រេច​ ​ដល់​ពួក​បុគ្គល​ ​ដែល​ប្រកាន់​នូវ​សេចក្ដីយល់​ថា​ ​ព្រះឥសូរ​ ​អ្នក​តាក់តែង​មក​ថា​ ​មាន​សារៈ​ទេ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636853142138626063
ទៅកាន់ទំព័រ៖