ព្រះត្រៃបិដក ភាគ ៤១
កាលបើកិច្ចគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនទេ សមណវាទ ដែលប្រកបដោយហេតុចំពោះខ្លួន ក៏មិនសម្រេចដល់បុគ្គល ដែលភ្លេចសតិ និងមិនមានការរក្សាឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈ របស់តថាគត ប្រកបដោយហេតុទី២ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ ) ព្រោះមិនមានហេតុ មិនមានបច្ច័យ តថាគត ក៏បានចូលទៅរកពួកមណព្រាហ្មណ៍ទាំងនោះ ហើយពោលលយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថាបុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬ មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះមិនមានហេតុ មិនមានបច្ច័យ ពិតឬ។ បើតថាគតសួរ យ៉ាងនេះហើយ សមណព្រាហ្មណ៍ទាំងនោះ ប្ដេជ្ញាព្រមថា ព្រះករុណា ព្រះអង្គ
ID: 636853142431652823
ទៅកាន់ទំព័រ៖