ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​មក​ហើយ​នេះ​ ​ពួក​សមណ​ព្រហ្ម​ណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​មក​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​ធាតុ៦​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​ ​ផស្សា​យតនៈ៦​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​ ​មនោ​ប​វិចារ​ ​១៨​ ​ពួក​សមណ​ ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​អរិយសច្ច​ ​៤​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636853142926161108
ទៅកាន់ទំព័រ៖