ព្រះត្រៃបិដក ភាគ ៤១

​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​ធាតុ៦​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​ ​ពាក្យ​នុ៎ះ​ ​តថាគត​បាន​ពោល​ដូច្នេះ​ឯង​។​ ​ពាក្យ​ដែល​តថាគត​ ​បាន​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​អាស្រ័យ​ ​)​ ​នូវ​ធាតុ​ ​៦​ ​នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​អាកាសធាតុ១​ ​វិញ្ញាណ​ធាតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​ធាតុ៦​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​បាន​ពោល​ដូច្នេះហើយ​ ​ពាក្យ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ថា​ ​នេះ​ផស្សា​យតនៈ​ ​៦​ ​ពួក​សមណព្រាហ្មណ៍​ ​សង្កត់សង្កិន​មិនបាន​ ​ធ្វើឲ្យ​សៅហ្មង​មិនបាន​ ​តិះដៀល​មិនបាន​ ​ស្អប់ខ្ពើម​មិនបាន​ ​ពាក្យ​នោះ​ ​តថាគត​បាន​ពោល​ហើយ​ដូច្នេះ​ឯង​។​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636853143137063170
ទៅកាន់ទំព័រ៖