ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ដឹង​ ​នូវ​អារម្មណ៍​ ​(​ទាំងនោះ​ ​)​ ​ទើប​តថាគត​បញ្ញត្ត​ថា​ ​នេះ​ជា​ទុក្ខ​ ​បញ្ញត្ត​ថា​ ​នេះ​ជា​ទុក្ខ​សមុទ័យ​ ​បញ្ញត្ត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​បញ្ញត្ត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខអរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺជា​តិ​ទុក្ខ​ ​ជរាទុក្ខ​ ​មរណទុក្ខ​ ​សោក​ទុក្ខ​ ​បរិទេវ​ទុក្ខ​ ​ទុក្ខ​ទុក្ខ​ ​ទោមនស្ស​ទុក្ខ​ ​ឧបាយាស​ទុក្ខ​ ​អ​ប្បិ​យេ​ហិ​សម្បយោគ​ទុក្ខ​ ​បិ​យេ​ហិ​ ​វិប្បយោគ​ទុក្ខ​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ទុ​ក្ខ​សង្ខិត្តេ​ន​ ​បញ្ចុ​បា​ទា​នក្ខន្ធ​ទុក្ខ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខអរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខសមុទយ​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​សង្ខារ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្ស​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636853143725166808
ទៅកាន់ទំព័រ៖