ព្រះត្រៃបិដក ភាគ ៤១

​បុគ្គល​នោះ​ ​ឮដំណឹង​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានប្រាថ្នា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​។​ ​ភិក្ខុ​នោះ​ ​ឮដំណឹង​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636853056155538112
ទៅកាន់ទំព័រ៖