ព្រះត្រៃបិដក ភាគ ៤១
មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម ១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគតពោលហើយ ដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនុ៎ះ។
[៦៤] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនចេះដឹង រមែងពោលថា អមាតាបុត្តិកភ័យ (ភ័យដែលមាតាមិនបានឃើញបុត្រ បុត្រមិនបានឃើញមាតា) នេះ មាន៣យ៉ាង។ ភ័យ៣យ៉ាង ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សម័យដែលមានកំដៅភ្លើងធំតាំងឡើង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំដៅភ្លើងធំ តាំងឡើងហើយ អ្នកស្រុកក៏ក្ដៅ អ្នកនិគមក៏ក្ដៅ អ្នកនគរក៏ក្ដៅ ដោយភ្លើងនោះ កាលបើអ្នកស្រុកក្ដៅ អ្នកនិគមក្ដៅ អ្នកនគរក្ដៅ
ID: 636853144160671718
ទៅកាន់ទំព័រ៖