ព្រះត្រៃបិដក ភាគ ៤១

​សម័យ​ដែល​មាន​មហាមេឃ​បង្អុរ​ភ្លៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មហាមេឃ​ ​បង្អុរ​ភ្លៀងហើយ​ ​ជំនន់​ធំ​ ​ក៏​កើតឡើង​ ​កាលបើ​ជំនន់​ទឹកធំ​ ​កើត​ហើយ​ ​ពួក​អ្នកស្រុក​ ​ក៏​រសាត់​ទៅ​ ​អ្នក​និគម​ ​ក៏​រសាត់​ទៅ​ ​អ្នកនគរ​ ​ក៏​រសាត់​ទៅ​ ​ដោយ​ទឹក​នោះ​ ​កាលបើ​អ្នកស្រុក​រសាត់​ទៅ​ ​អ្នក​និគម​រសាត់​ទៅ​ ​អ្នកនគរ​ក៏​រសាត់​ទៅ​ ​សម័យ​នោះ​ ​ជួនកាល​មាតា​ ​ក៏បាន​ឃើញ​បុត្រ​ ​បុត្រ​ក៏បាន​ឃើញ​មាតា​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​ចុ​ជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​តែង​ពោល​នូវ​សមា​តា​បុ​ត្តិ​ក​ភ័យ​ ​នេះ​ថា​ជា​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សម័យ​ដែល​មាន​ ​អដវី​សង្កោប​ភ័យ​ ​ពួក​អ្នកជនបទ​ ​ក៏​នាំគ្នា​ឡើង​កាន់​ចក្ក​យាន​ ​បរ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​កាលបើ​អដវី​សង្កោប​ភ័យ​មាន​ហើយ​ ​ពួក​អ្នកជនបទ​ ​ក៏​នាំគ្នា​ឡើង​កាន់​ចក្ក​យាន​ ​បរ​ទៅ​ ​សម័យ​នោះ​ ​ជួនកាល​ ​មាតា​បានឃើញ​បុត្រ​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636853145017220709
ទៅកាន់ទំព័រ៖