ព្រះត្រៃបិដក ភាគ ៤១
បុត្រក៏បានឃើញមាតាខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង តែងពោលនូវសមាតាបុត្តិកភ័យនេះ ថាជាអមាតាបុត្តិកភ័យ ទី៣។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលនូវសមាតាបុត្តិកភ័យ ៣ យ៉ាងនេះឯងថា ជាអមាតាបុត្តិកភ័យ។ ម្នាលភិក្ខុទាំងឡាយ អមាតាបុត្តិកភ័យនេះ មាន៣ យ៉ាង។ អមាតាបុត្តិកភ័យ ៣ យ៉ាង តើដូចម្ដេច។ គឺជរាភ័យ ភ័យព្រោះជរា១ ព្យាធិភ័យ ភ័យព្រោះព្យាធិ១ មរណភ័យ ភ័យព្រោះមរណៈ១។ ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលកំពុងជរា យ៉ាងនេះថា អាត្មាអញចាស់ សូមកុំឲ្យបុត្រអាត្មាអញចាស់ឡើយ ចំណែកខាងបុត្រ ក៏មិនបានឃើញមាតា ដែលកំពុងចាស់ យ៉ាងនេះថា អាត្មាអញ សូមកុំឲ្យមាតារបស់អញ ចាស់ឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យបុត្ររបស់អាត្មាអញ មានព្យាធិឡើយ ចំណែកខាងបុត្រ មិនបានឃើញមាតា ដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យមាតារបស់អាត្មាអញ មានព្យាធិឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលស្លាប់យ៉ាងនេះថា អាត្មាអញ រមែងស្លាប់ សូមកុំឲ្យបុត្ររបស់អញ ស្លាប់ឡើយ
ID: 636853145191520679
ទៅកាន់ទំព័រ៖