ព្រះត្រៃបិដក ភាគ ៤១

​ចំណែកខាង​បុត្រ​ ​ក៏​មិនបាន​ឃើញ​មាតា​ ​ដែល​ស្លាប់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​រមែងតែ​ស្លាប់​ ​សូមកុំ​ឲ្យ​មាតា​របស់​អាត្មាអញ​ ​ស្លាប់​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​មាន៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ ​និង​បដិបទា​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​ដើម្បី​កន្លង​បង់​ ​នូវ​សមា​តា​បុ​ត្តិ​ក​ភ័យ​ ​ទាំង៣​ ​យ៉ាងនេះ​ផង​ ​នូវ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទាំង៣​ ​យ៉ាងនេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ ​តើ​ដូចម្ដេច​ ​បដិបទា​ ​តើ​ដូចម្ដេច​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​កន្លង​បង់​ ​នូវ​សមា​តា​បុ​ត្តិ​ក​ភ័យ​ ​ទាំង៣យ៉ាងនេះ​បាន​ផង​ ​នូវ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទាំង៣​ ​នេះ​បាន​ផង​។​ ​មគ្គ​ ​ដែល​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​សម្មាទិដ្ឋិ១​ ​សម្មាសង្កប្បៈ១​ ​សម្មាវាចា១​ ​សម្មា​កម្មន្តៈ១​ ​សម្មាអាជីវៈ​ ​១​ ​សម្មា​វាយាមៈ១​ ​សម្មាសតិ១​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​មគ្គ​ ​នេះ​ហៅថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​ដើម្បី​កន្លង​បង់​ ​នូវ​សមា​តា​បុ​ត្តិ​ក​ភ័យ​ ​ទាំង៣​ ​យ៉ាងនេះ​ផង​ ​នូវ​អ​មាតា​បុ​ត្តិ​ក​ភ័យ​ ​ទាំង៣យ៉ាងនេះ​ផង​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636853145380351479
ទៅកាន់ទំព័រ៖