ព្រះត្រៃបិដក ភាគ ៤១

​លំដាប់នោះ​ឯង​ ​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​វេ​នាគ​បុរី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​ខ្លះ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពួក​ខ្លះ​ ​ញុំា​ងនាម​ ​និង​គោត្រ​ ​ឲ្យ​ឮ​ឡើង​ ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​អង្គុយ​ស្ងៀម​ ​ក្នុង​ទីសម​គួរ​។​ ​ព្រាហ្មណ៍​ ​ជាវ​ច្ឆ​គោត្រ​ ​អ្នក​នៅក្នុង​វេ​នាគ​បុរី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្ដី​អស្ចារ្យ​មិនធ្លាប់​កើត​ ​ក៏​កើតមាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រះថ្លា​ ​ទាំង​សម្បុរស្បែក​ ​ក៏​បរិសុទ្ធ​ ​ផូរផង់​ ​ដោយពិត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រៀប​ដូចជា​ផ្លែ​ពុទ្រា​ទុំ​ ​ក្នុង​សារ​ទកាល​ ​បរិសុទ្ធ​ ​ផូរផង់​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636853145760193205
ទៅកាន់ទំព័រ៖